
ភាសារជាពាក្យសំដីដែលយើងនិយាយ
ប្រាស្រ័យទាក់ទងគ្នាទៅវិញ ទៅមក ដើម្បីសំដែងនូវឆន្ទះ មនោសញ្ចេតនា
ចិត្តគំនិតអ្វីមួយ។នៅក្នុងលោកយើងនេះគ្រប់ជាតិសសន៍សុទ្ធតែមានភាសារ
ផ្ទាល់របស់ខ្លួនសំរាប់ប្រាស្រ័យទាក់ទងគ្នា។ភាសារនៃជាតិសាសន៍នីមួយៗមានកំនើតឡើង
តំនាលគ្នា ទៅនិងកំនរកំនើតនៃជាតិសាសន៍នោះហើយបានវិវត្តន៍ ប្រែប្រួល ឬអន់ថយ
តាមគ្នាបានលះត្រាតែមានលក្ខណះប្រហាក់ប្រហែលគ្នា
ហើយអំបូរភាសារធំៗមានចំនួន២០ដូចជា:
-អំបូរឥណ្ឌូនេស៊ី អឺរ៉ុម ជាអំបូរភាសារមួយយ៉ាងទូលំទូលាយក្នុងបណ្តាភាសារក្នុងលោកដែលគ្រប់
ដណ្តប់លើទ្វីបអឺរ៉ុប និងលើមួយភាគធំក្នុងនៃប្រទេសឥណ្ឌា។
-អំបូរខ្មែរ មន ជាអំបូរដ៍សំខាន់នៅអាស៊ីអាគ្នេយ៍ ។
-អំបូរម៉ាឡាយូ ប៉ូលីនេស៊ី ជាអំបូរធំគួរសម ស្ថិតនៅតាមកោះ ក្នុងភាគខ្លះនៃមហាសមុទ្រ
ប៉ាស៊ីភិច និង មហាសមុទ្រឥណ្ឌា។
ក.ប្រវត្តិនៃភាសារខ្មែរ ដូចយើងបានពោលរួហើយថា ភាសារមានកំនើតប្រហែលគ្នាទៅនិងប្រវត្តិ
មនុស្សយ៉ាងណាមិញ ប្រវត្តិសាស្រ្តខ្មែរបានចែងថា ជាតិសាសន៍ខ្មែរមានយូរណាស់មកហើយ
(ប្រមាណ ៣០០០ឆ្នាំមុនគ.ស )ជាជាតិសាស្រ្តដែលធ្លាប់មានអរិយធម៍រុងរឿង ក្នុងចំណោមជាតិសាសន៍ដ៍ទៃក្នុងចំ
ណោមភូមិភាគអាស៊ីអាគ្នេយ៍ ។ ដូចនេះភាសារខ្មែរដែលមានប្រភព និង កំនើតមនុស្ស ក៍កើតមានតាំង
ពីពេលយូរណាស់មកហើយដែរ ក្រោយពីមានការស្រាវជ្រាវតាំងពីយូរណាស់មក។
ខ.ប្រវត្តិសាស្រ្តនៃភាសារខ្មែរ: ភាសារក៍ដូចជាធាតុដ៍ទៃទៀតនៃអរិយធម៍ តែប្រែប្រួលចំរើនលូត
លាស់ ឬ អន់ថយ ស្របតាមការរស់នៅរបស់មនុស្សក្នុងសង្គម។ គេបានកត់សំគាល់ឃើញថា
ភាសារសរសេរវិវត្តន៍ពុំទាន់ភាសារនិយាយទេ។
នៅសម័យអណាព្យាបាលបារាំង ការវិវត្តន៍នៃភាសារខ្មែរត្រូវបានបន្ថយល្បឿន ហើយរត់ទៅសំងំក្នុង
វត្តអារាម ដោយមានព្រះសង្ឃជួយថែរក្សាទុកអោយ។
នៅសម័យអណានិគមន៍បារាំងប្រជាជនត្រូវបានគេបង្ខំអោយរៀនភាសារបារាំងជាយានជាផ្លូវការដែល
នាំអោយខូចប្រយោជន៍ ដល់ភាសារនៃជាតិនេះឯង នៅសម័យឯករាជ្យ គាសារខ្មែរត្រូវបានប្រើប្រាស់
ជាផ្លូវការ ។ ដូចជា កំណើតគណះកម្មការវប្បធម៍ មហាវិទ្យាល័យគរុកោសល្យ និង មហាវិទ្យាល័យ
អក្សរសាស្រ្ត ជាដើម។
គ. លក្ខណះពិសេសនៃភាសារខ្មែរ: ដើម្បីបំផុសអោយលក្ខណះនៃភាសារខ្មែរ និង ដើម្បីកុំអោយមាន
ការយល់ច្រលំ ដូចទស្សនះខាងលើទៅទៀតនោះ ខ្ញុំសូមធ្វើការប្រៀបធៀប នូវចំនុចសំខាន់ខ្លះៗ
នៃភាសារខ្មែរ ទៅនិង ភាសារខ្លះទៀត ពីសេសភាសារបាលីសំស្រ្តឹត ។
ការបន្លឺសំលេង
ក្នុងការបន្លឺសំលេងខ្មែរក្តី មនក្តី ពុំមានសំលេងឡើងចុះ រឺលើកដាក់សំលេងទៀប តាមសញ្ញា ដែលនាំ
អោយប្តូរអត្ថន័យរបស់ពាក្យនោះទេ។
4:05 AM
អឿ សុលីន








-->អ្នកជំនាញបានរកឃើញថា រសជាតិល្វីងនៃផ្លែឈើអម្បូរក្រូច អាចប្រឆាំងនឹងភាពធាត់ និងជួយព្យាបាលជំងឺទឹកនោមផ្អែមបាន ។ ចំណែកសារធាតុណារីន
ជេនី ន (Naringenin) នឹងអាស៊ីដហ្វ្លាវ៉ូណយដ៍ (Flavinoid) ដែលរកឃើញក្នុងផ្លែឈើអម្បូរក្រូចអាចជួយជំរុញឲ្យថ្លើម ដុតបំប្លែងថាមពលជំនួសការសន្សំជាតិខ្លាញ់ទុក ។
អ្នកជំនាញក៏ជឿដែរថា សារធាតុទាំងនេះ អាចប្រឆាំងនឹងភាពធាត់បាន ព្រោះវាជួយរក្សាតុល្យភាពរវាងជាតិអ៊ីនស៊ូលីន (Insulin) នឹងជាតិស្ករគ្លុយកូស (Glucose) ក្នុងរាងកាយ ។ បើតាមការពិសោធន៍ ដោយផ្តល់អាហារដល់កណ្តុរពិសោធន៍ ២ក្រុម មួយក្រុមមានផ្លែឈើប្រភេទក្រូច ជាអាហារ និងមួយក្រុមទៀត ពុំបានផ្តល់អាហារជាផ្លែឈើប្រភេទក្រូច បានរកឃើញថា ក្រុមដែលមិនបានទទួលទានផ្លែក្រូច ជាអាហារមានអាការរធាត់ដុះក្បាលពោះ ។
ម្យ៉ាងទៀត អ្វីដែលច្បាស់ប្រាកដ គឺផ្លែឈើប្រភេទក្រូចទាំងនោះ អាចជួយរក្សាសភាពជាតិស្ករ ក្នុងរាងកាយឲ្យឋិតនៅក្នុងកម្រិតថេរល្អ ជួយបន្ថយអាការរបស់អ្នកជំងឺទឹកនោផ្អែម និងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងបាន ។ ទោះយ៉ាងណា គេត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីបញ្ជាក់ពីលទ្ធផលច្បាស់លាស់ ដោយពិសោធន៍ទៅលើមនុស្សផ្ទាល់ម្តងទៀត ៕




កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០០៩ស្ទុដ្យូដ៍ធំរបស់សាលាបច្ចេក
0 បញ្ចេញមតិ:
Post a Comment